សួស្តីអ្នកទាំងអស់គ្នា! ថ្ងៃនេះខ្ញុំសូមចែករំលែកនូវ Prompt ពិសេសមួយសម្រាប់យកទៅប្រើប្រាស់ជាមួយ AI ដើម្បីជួយសម្រួលដល់ការងារសរសេរ និងបង្កើតមាតិការបស់អ្នក។
របៀបប្រើប្រាស់៖
- ចុចលើប៊ូតុង "ចម្លង Prompt" នៅខាងស្តាំដៃនៃប្រអប់ខាងក្រោម។
- យកទៅផុស (Paste) ចូលក្នុង ChatGPT, Claude ឬ Gemini។
- កែសម្រួលព័ត៌មានត្រង់កន្លែងពណ៌ខៀវ [បញ្ចូលប្រធានបទ...]ទៅតាមតម្រូវការរបស់អ្នក។
សូមបង្កើត Google Slides លើប្រធានបទ។ ["វដ្តជីវិតរបស់មេអំបៅ” សម្រាប់សិស្សថ្នាក់ទី [ថ្នាក់ទី៣] ដោយឱ្យស្លាយមានរូបរាងដូចជា កំណត់ត្រាសរសេរដោយដៃរបស់សិស្សលើក្រដាស A4 ផ្តេក។ ”] ជាភាសាខ្មែរ.
តម្រូវការរចនា៖
• ប្រើផ្ទៃខាងក្រោយដូចក្រដាសសៀវភៅ ឬក្រដាសមានបន្ទាត់
• ចំណងជើងមានរចនាប័ទ្មសរសេរដោយដៃ
• ដ្យាក្រាម តារាង គំនូសតាង និងព្រួញទាំងអស់មានរចនាប័ទ្មគូរដោយដៃ
• ប្រើប្រអប់ពណ៌ស្រាលៗសម្រាប់ចំណុចសំខាន់
• ប្រើពាក្យពន្យល់ខ្លីៗ ដូចជា “ចំណាំ”, “ឧទាហរណ៍”, “ត្រូវចាំ”
• រក្សាគម្លាតច្បាស់ និងកុំដាក់អត្ថបទច្រើនពេក
• ប្រើរូបភាពតូចៗសម្រាប់ជួយពន្យល់
• ស្លាយនីមួយៗត្រូវមើលទៅដូចទំព័រកំណត់ត្រាដែលរៀបចំបានស្អាត
រចនាសម្ព័ន្ធ៖
• ចំណងជើង
• អ្វីដែលត្រូវរៀន
• ពាក្យគន្លឹះ
• ការពន្យល់
• ឧទាហរណ៍
• គំនូសតាង ឬ Mind Map
• សំណួរខ្លី
• សង្ខេបមេរៀន
Note: បន្ថែម Speaker Notes សម្រាប់គ្រូនៅរាល់ស្លាយ.
អត្ថប្រយោជន៍៖
ប្រអប់នេះមានភ្ជាប់មកជាមួយប្រព័ន្ធចុច Copy ស្វ័យប្រវត្តិស្រាប់ ដែលងាយស្រួលសម្រាប់អ្នកអានយកទៅប្រើប្រាស់បានលឿន និងមិនបាច់ប្រើ Mouse អូសចម្លងនោះទេ។